យាង អូ

បុរសវ័យប្រមាណ៦០ឆ្នាំម្នាក់ កំពុងអង្គុយលើបង់ក្រោមដើមស្វាយពីមុខខ្ទមជាមួយចៅៗ របស់គាត់។ គាត់មានឈ្មោះ យាង អូ បច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ គាត់បានរៀបរាប់អំពីបទពិសោធន៍ជីវិតដែលធ្លាប់ឆ្លងកាត់ពីសម័យសង្រ្គាមមកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា ខ្ញុំមានស្រុកកំណើតនៅខេត្តសៀមរាប ជាប់ព្រំប្រទល់ជាមួយស្រុកសំរោងចុងកាល់ខេត្តឧត្តរមានជ័យ។ កាលពីររបបខ្មែរក្រហមខ្ញុំត្រូវអង្គការចាត់ឲ្យកើបជី និង រែកអាចម៍គោ។ ក្រោយមក នៅឆ្នាំ១៩៨៥ ខ្ញុំចូលធ្វើទាហានសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ក្រោយមក ខ្ញុំត្រូវបញ្ជូនឲ្យទៅនៅខាងអូស្មាច់ អន្លង់វែង ជប់គគី និង ជំរំសាយប៊ី។ ឆ្នាំ១៩៩៣ បន្ទាប់ពីបោះឆ្នោតរួច ខ្ញុំនៅខាងអូស្មាច់។ រហូតដល់ឆ្នាំ១៩៩៧ បន្ទាប់ពីខ្មែរក្រហមផ្តាច់ខ្លួន ខ្ញុំត្រូវអង្គភាពបញ្ជូនមកនៅខាងកោះកុង។ ខ្ញុំធ្វើទាហាននៅកោះកុងអស់រយៈពេល៤ឆ្នាំ ដល់ ឆ្នាំ២០០០ ទើបខ្ញុំផ្លាស់មកធ្វើទាហានរស់ភូមិបាក់នឹមនេះរហូតមកដល់បច្ចុប្បន្ន។

សរសេរដោយ៖ ផាត ចាន់សុនិតា

សម្ភាសន៍ដោយ៖ ណូន ឆៃឡែន

ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣

Share the Post:

Related Posts