កែវ សារុំ

ភូមិបាក់នឹមគឺជាភូមិមួយស្ថិតនៅក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ភូមិនេះសម្បូរទៅដោយធម្មជាតិពណ៌ប៉ៃតងខ្ចី អមដោយជួរភ្នំព័ទ្ធជុំវិញ។ អ្នកស្ម័គ្រចិត្តកម្ពុជាបានចុះទៅជួបសួរសុខទុក្ខអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិក៏បានជួបនឹងអ៊ំប្រុសម្នាក់ ដែលមានវ័យប្រមាណ៧២ឆ្នាំកំពុងអង្គុយនៅក្នុងខ្ទមរបស់គាត់។ អ្នកស្ម័គ្រចិត្តបានចូលទៅជម្រាបសួរ និងធ្វើបទសម្ភាសន៍អំពីរឿងរ៉ាវដែលអ៊ំប្រុសបានឆ្លងកាត់ពីសម័យសង្រ្គាម។ អ៊ំប្រុសឈ្មោះ កែវ សារុំ បានរៀបរាប់ពីអតីតកាលរបស់ខ្លួនមកកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា៖  កាលពីកុមារ ខ្ញុំរៀនដល់ថ្នាក់ទី៧ ពីសង្គម។ បន្ទាប់ពី ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច សីហនុ ខ្ញុំចូលធ្វើទាហាននៅភូមិភាគបូព៌ា ខេត្តព្រៃវែង ជាមួយខ្មែរក្រហមរហូតដល់រំដោះក្រុងភ្នំពេញ១៩៧៩។ ក្រោយមក នៅឆ្នាំ១៩៨៣ ខ្ញុំចូលខាងទាហានសាធារណរដ្ឋប្រជាមានិតកម្ពុជារហូតមកដល់បច្ចុប្បន្ន ខ្ញុំគឺជាទាហានចូលនិវត្តន៍មួយរូប។ ខ្ញុំបាត់បង់សាច់ញាតិបងប្អូនអស់ជាច្រើននៅក្នុងរបបខ្មែរក្រហម។ ប្រវត្តិរឿងរ៉ាវជីវិតរបស់ខ្ញុំវែងឆ្ងាយណាស់ ទោះបីជារៀបរាប់ពេញមួយថ្ងៃក៏មិនអស់ដែរ។

សរសេរដោយ៖ ផាត ចាន់សុនិតា

សម្ភាសន៍ដោយ៖ ណូន ឆៃឡែន

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣

Share the Post:

Related Posts